Wednesday, 13 August 2014

ទង់ជាតិដែលជាដួងព្រលឹងរបស់យួនត្រូវបានក្រុមបាតុករបណ្តាញក្រុមព្រះសង្ឃយុវជនហែកនិងដុតចោល នៅមុខស្ថានទូតយួន

ថ្ងៃនេះគឺជាថ្ងៃទី២នៃការធ្វើបាតុកម្មរបស់សហគមន៍ខ្មែរកម្ពុជាក្រោមនិងសម្ព័ន្ធយុវជនខ្មែរ
ដើម្បី​លទ្ធិប្រជាធិបតេយ្យព្រមទាំងព្រះសង្ឃ​និងអង្គការសមាគមនានានៅមុខស្ថានទូតយួន
​ដើម្បីទាមទារឱ្យយួនសុំទោស​ប៉ុន្តែមកដល់ថ្ងៃទី២នេះ​​មិនទាន់ឃើញមានអ្វីប្លែកទេ​ក្រៅតែពី​ក្រុមយុវជននិងបណ្តាញក្រុមព្រះសង្ឃបានបញ្ចេញកំហឹងឈានដល់ការដុតទង់ជាតិ​យួន
ចោល។​មូលហេតុដែលឈានដល់ការដុតទង់ជាតិដែលជាដួងព្រលឹងយួននៅមុខស្ថានទូត
យួននេះ​គឺមកពីក្រុមបាតុករ​​មិនឃើញមន្រ្តីស្ថានទូតយួនណាចេញមកធ្វើការសុំទោស​និង
ទទួលស្គាល់ប្រវត្តិសាស្រ្តពិត​ជុំវិញបញ្ហាទឹកដីខ្មែរកម្ពុជា​ក្រោម។​បញ្ហាទឹកដីខ្មែរកម្ពុជា​ក្រោមនេះគឺត្រូវបានអ្នកនាំពាក្យស្ថានទូតយួនប្រចាំកម្ពុជាគឺលោក​ត្រាន់​វ៉ាន់ថុងបានលើក​ឡើងតាមសារព័ត៌មានបន្ទាប់ពីការរំលឹកខួបលើកទី៦៥ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជា
ក្រោមទៅឱ្យយួនត្រួតត្រាកាលពី​ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៤​ថាជាទឹកដីរបស់យួនជាយូរឆ្នាំ
ណាស់មកហើយ​មិនមែនទើបតែអាណានិគមបារាំងកាត់ចេញ​ពីទឹកដីកម្ពុជាប្រគល់ឱ្យត្រួត
ត្រានាថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៤៩ ដូចអ្វីដែលប្រវត្តិសាស្រ្តបានកត់ត្រានោះទេ។...(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី១២​​ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment