Monday, 4 August 2014

ស្ថានភាពនយោបាយនៅកម្ពុជាបានវិវត្តន៍ក្តៅវិញ ដោយគណបក្សសង្រ្គោះជាតិយឺតយ៉ាវនៅក្នុងការចូលប្រជុំសភា

បន្ទាប់ពីភាពស្ងប់ស្ងាត់នៅស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា​បន្ទាប់ពីគណបក្សទាំងពីរ គឺគណបក្សសង្រ្គោះជាតិ​និងគណបក្សប្រជាជនកម្ពុជា​បានព្រមព្រៀងនយោបាយជាមួយគ្នា​កាលពី​ថ្ងៃទី២២ ខែកក្កដាកន្លងទៅ។​​នៅពេលនេះកំដៅនយោបាយបានកំពស់ឡើង បន្ទាប់ពីតុលាការ​ចេញ​ដីកា​កោះលោក កឹម សុខា និងតំណាងរាស្រ្តចំនួន៧រូប ត្រូវបានចាប់ និងឃុំខ្លួន​កាលពីថ្ងៃទី១៥ ខែកក្កដា ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញនៅថ្ងៃទី២២ ខែកក្កដា បន្ទាប់ពីមានកិច្ចព្រម​ព្រៀង​នយោបាយមួយរវាងគណបក្សទាំងពីរ។ លោក កឹម សុខា​ អនុប្រធាន គណបក្សសង្រ្គោះជាតិ​ត្រូវបង្គាប់ឱ្យ​ចូលខ្លួនទៅបំភឺ្លនៅចំពោះមុខចៅក្រមនៃសាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់លោកក្នុងនាមជាប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ។ គេនៅចាំបានថា កាលពីថ្ងៃទី២៥ កក្កដា លោកបានចូលទៅបំភ្លឺម្តងរួចមក​ហើយ ដែលកាលនោះ ចៅក្រម​មិនបានសួរសំណួរច្រើនទេ ដោយគ្រាន់តែចោទសួរថា​​ លោកបានដឹង​អំពីបាតុកម្ម និងមានវត្ត​មាននៅកន្លែងបាតុកម្មនៅថ្ងៃទី១៥ ខែកក្កដា ដែរឬទេ? ការសាកសួរត្រូវបាន​បញ្ចប់ទៅវិញនៅរយៈ​ពេលខ្លីតែប៉ុណ្ណោះ។(សូមស្តាប់ព័​ត៌មានពិស្តារប្រចាំថ្ងៃទី០៣ ខែសីហា តាមវិទ្យុសម្លេងជ័យវរ័្មនទី៧)

0 comments:

Post a Comment