Tuesday, 12 August 2014

សូមថ្លែងអំណរគុណចំពោះតំណាងសមាគមនៅឯប្រទេសបារាំង បានឧបត្ថម្ភប្រាក់ចំនួន៣០០​អ៊ឺរ៉ូ

វិទ្យុសម្លេងជ័យវរ័្មនទី៧សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​និងជូនពរបវរសួស្តីសិរីមង្គល
​មហាប្រសើរ​ជូនចំពោះតំណាងសមាគមដើម្បីសិទិ្ធមនុស្ស​និងលទ្ធិប្រជាធិបតេយ្យនៅឯ
ប្រទេសបារាំងដែល​​បានឧបត្ថម្ភគាំទ្រដល់វិទ្យុសម្លេងជ័យវរ័្មនទី៧ជាទឹកប្រាក់ចំនួន៣០០​អ៊ឺរ៉ូ ដើម្បីជួយទ្រទ្រង់ឱ្យវិទ្យុនេះកាន់តែមានដំណើរការខ្លាំងក្លាទៅមុខ​បន្តទៀត​ដើម្បីចូលរួម
ចំណែក​ជួយ​ដល់សង្គមកម្ពុជាបច្ចុប្បន្ន​ដែលកំពុងញ៉ាំញីអំពីការ​រងគ្រោះនិង​រំលោភបំពាន​ច្បាប់ដល់ប្រជាពលរដ្ឋខ្មែរពីសំណាក់ជនពុករលួយមានអំណាចនិងឈ្មួនទុច្ចរិតមានឥទ្ធិ
ពលខ្លាំងនៅក្នុងប្រទេសកម្ពុជា។
វិទ្យុសម្លេងជ័យវរ័្មនទី៧ សូមសន្យាថានឹងខិតខំប្រឹងប្រែងរិះរកព័ត៌មានដ៏មានសារៈសំខាន់
​គ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរទាំងក្នុង​និងក្រៅប្រទេសដែលកំពុង
ចង់ដឹងពីស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជាឱ្យបានជ្រាបអំពីសិទ្ធិសេរីភាព
​សិទ្ធិមនុស្ស​និងសកម្មភាពរបស់អ្នកនយោបាយ។

0 comments:

Post a Comment