Saturday, 30 August 2014

អង្គការមិនមែនរដ្ឋាភិបាលបានរិះគន់ទៅលើរដ្ឋាភិបាលកម្ពុជា ថាមិនបានផ្តល់ឱកាសឱ្យយុវជនចូលប្រឡូកក្នុងឆាកនយោបាយ

នៅថ្ងែសុក្រនេះក្រុមអង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនបានធ្វើកិច្ច
ពិភាក្សាដោយលើកយកប្រធានបទរវាងយុវជននិងតំណាងរាស្រ្តជាប់
ឆ្នោតទាំងពីរដែលមិនផ្តល់ឱកាសទៅដល់យុវជនដើម្បីឱ្យយុវជនមាន
សមត្ថភាពនៅក្នុងគណៈកម្មការណាមួយចូលប្រឡូកក្នុងឆាកនយោបាយ។
ការរិះគន់នេះធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលរវាងយុវជននិងតំណាងរាស្រ្តវ័យ
ក្មេងស្តីពីការឆ្លុះបញ្ចាំងលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤
រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិនាព្រឹកថ្ងៃទី២៩ខែ
សីហានេះ។​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព
លោកយ៉ង់គឹមអេងបានមានប្រសាសន៍ថាបើទោះបីជាចលនានយោបាយនៅ
លើសកលលោកភាគច្រើនមានការរីកចំរើនអំពីការចូលរួមក្នុងឆាកនយោបាយ
ពីយុវជនក៏ប៉ុន្តែនៅកម្ពុជាមិនទាន់បានផ្តល់អាទិភាពដល់យុវជននៅឡើយ
ទេ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២៩
ខែសីហា២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download
ព័ត៌មាននិងនាទីផ្សេងៗជាសម្លេងតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment