Thursday, 28 August 2014

មេដឹកនាំគណបក្សសង្រ្គោះជាតិជំរុញឱ្យមេដឹកនាំគណបក្ស ប្រជាជនកម្ពុជាគោរពតាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤កន្លងទៅ

នៅថ្ងៃពុធនេះលោកសមរង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងអំពាវនាវ
ឱ្យគណបក្សប្រជាជនកម្ពុជាគោរពកិច្ចព្រមព្រៀងឱ្យបានពេញលេញដើម្បី
ឈានទៅដល់ការធ្វើការជាមួយគ្នាជាច្រើននៅក្នុងរដ្ឋសភា។ការប្រកាសបែប
នេះក្រោយពេលដែលតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន២រូបគឺ
លោក យឹមសុវណ្ណ​និង​លោកស្រីមួរសុខហួមិនបានជាប់ឆ្នោតនៅក្នុងការជ្រើសតាំងជំនួស និងបំពេញបន្ថែមជាប្រធានគណៈកម្មការចំនួន២។
លោកសមរង្ស៊ីបានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា​វាច្បាស់ណាស់
ដែលតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមិនបានបោះឆ្នោតឱ្យបេក្ខជន
គណបក្សសង្រ្គោះជាតិជាប្រធានគណៈកម្មការទាំងពីរ​ពោលគឺមានតែតំណាង
រាស្រ្តគណបក្សសង្រ្គោះជាតិ៥៥រូប ហើយសំឡេងគាំទ្រមាន៥៦សំឡេងលើ
មួយសំឡេងដែលគណបក្សប្រជាជនកម្ពុជាបន្ថែមឱ្យតែប៉ុណ្ណោះ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី២៧
ខែសីហា២០១៤​តាមវិទ្យុជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាន
និងនាទីផ្សេងៗជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment