Sunday, 17 August 2014

សហគមន៍ខ្មែរកម្ពុជាក្រោមនិងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យបានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសផ្អាកធ្វើបាតុកម្ម បណ្តោះអាសន្នក្នុងការប្រឆាំងនឹងស្ថានទូតយួន

សហគមន៍ខ្មែរកម្ពុជាក្រោមនិងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យបានធ្វើបាតុកម្មរួមគ្នា
កាលពីប៉ុន្មានថ្ងៃមុននោះបានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសផ្អាកការធ្វើបាតុកម្ម
ដើម្បីទាមទារឱ្យធ្វើការសុំទោសពីមន្រ្តីស្ថានទូតវៀតណាមជាបណ្តោះអាសន្នហើយ
ដោយរង់ចាំនូវលទ្ធផលពីក្រសួងការបរទេសខ្មែរជុំវិញនឹងញាតិស្នើសុំរបស់ខ្លួនដែលបាន
ដាក់ឱ្យក្រសួងការបរទេសខ្មែរដើម្បីជំរុញមន្រ្តីយួនសុំទោស។​
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហគមន៍ខ្មែរកម្ពុជាក្រោម​និងសម្ព័ន្ធយុវជនដើម្បី
ប្រជាធិបតេយ្យបានឱ្យដឹងថា​ការប្រកាសផ្អាកនេះ​មិនមែនមានន័យថាឈប់ធ្វើនោះទេ
ប៉ុន្តែជាការទុកពេលដើម្បីរង់ចាំការធ្វើការងាររបស់ក្រសួងការបរទេសខ្មែរជាមួយនឹង
រដ្ឋាភិបាលយួន​ទៅតាមញាតិស្នើសុំរបស់បាតុករ។នៅក្នុងសេចក្តីថ្លែងការណ៍នោះបាន
បន្តទៀតថា​លទ្ធផលនៃមហាបាតុកម្មរយៈពេល៣ថ្ងៃកន្លងទៅ​បាតុកររាប់ពាន់នាក់ដែល
ជាយុវជន​ព្រះសង្ឃនិងប្រជាពលរដ្ឋចូលរួមនោះបានដាក់ញាតិនៅស្ថានទូតប្រទេស
មហាអំណាចទាំង៥​ដែលមានសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិនិង
តំណាងប្រទេសនៃសហគមន៍អ៊ឺរ៉ុប​ព្រមទាំងបណ្តាស្ថានទូតនានានៃសមាគមប្រជាជាតិ
អាស៊ីអាគ្នេយ៍លើកលែងតែប្រទេសថៃ...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី១៦ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិងបទវិភាគ
ជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment