Saturday, 16 August 2014

មេដឹកនាំគណបក្សសង្រ្គោះជាតិបានថ្លែងថា​ស្ថានការណ៍​នយោបាយនៅកម្ពុជាមានសភាពតាមតឹងនៅឡើយ

លោកសមរង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងថា​ស្ថានការណ៍នយោបាយ
នៅកម្ពុជាមានសភាពតានតឹងនៅឡើយដោយមិនទាន់បានបញ្ចប់ដរាបណាសកម្ម
ជនគណបក្សសង្រ្គោះជាតិនៅតែជាប់ពន្ធនាគារ។
កាលពីថ្ងៃទី១៤ខែសីហា២០១៤លោកសម​រង្ស៊ី​បានថ្លែងថា​ប្រសិនបើនៅតែមាន
អ្នកជាប់ពន្ធនាគារនិងមានអ្នកដែលគេតាមដានរករឿងមានន័យថាវិបត្តិនយោ
បាយនៅកម្ពុជាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។លោកបានថ្លែងទៅកាន់អ្នក
សារព័ត៌មាននៅថ្ងៃនោះ​បន្ទាប់ពីបានសំណេះសំណាលជាមួយនឹងជនរងគ្រោះ
ជម្លោះដីធ្លីនៅខេត្តកំពុងស្ពឺដែលបានឡើងមកតវ៉ានៅភំ្នពេញ។​លោកសមរង្ស៊ីថា
លោកក៏បានបញ្ជាក់នៅរដ្ឋសភាដោយឱ្យលោកនាយករដ្ឋមន្រ្តីហ៊ុនសែន​បានស្តាប់
ហើយបានទាមទារស្នើឱ្យគេកត់ត្រាពាក្យសំដីរបស់គាត់ថាវិបត្តិនយោបាយចប់ហើយ។​
លោកក៏បានបន្តទៀតថា​លោកនឹងខិតខំដើម្បីធ្វើយ៉ាងណាឱ្យស្មារតីនោះនឹងត្រូវ
បានគេគោរពទាំងអស់គ្នា​​បើទោះបីជាយ៉ាងណាក៏ដោយ​កន្លងមករាជរដ្ឋាភិបាល
កម្ពុជាបានបដិសេធថាមិនមានជាប់ពាក់ព័ន្ធនឹងការចាប់សកម្មជនទាំងបីនាក់
របស់គណបក្សសង្រ្គោះជាតិទេ​និងបានអំពាវនាវឱ្យឈប់ជាបន្ទាន់នូវការលាប
ពណ៌មកលើរាជរដ្ឋាភិបាល​និងគណបក្សកាន់អំណាច...
(សូមតាមដានស្តាប់ព័ត៌មានពិស្តារជាសមេ្លងបន្តទៀតសម្រាប់ថ្ងៃទី១៥ខែសីហា
២០១៤​តាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច downloadព័ត៌មាននិង
បទវិភាគជាសម្លេងបានតាមរយៈបណ្តាញសង្គម Facebook

0 comments:

Post a Comment