Wednesday, 9 July 2014

បើក​ការ​ចរចា​យុទ្ធ​សាស្ត្រ​ និងសេដ្ឋ​កិច្ច​ចិន-​អាមេរិក

ការចរ​ចា​​យុទ្ធ​សាស្ត្រ​ និងសេដ្ឋ​កិច្ច​ចិន​-អាមេរិក​​លើក​ទី​៦​ ព្រម​ទាំង​ការ​ពិគ្រោះ​ពិភាក្សា​កម្រិត​ខ្ពស់​លើក​ទី​៥​ស្តី​ពី​ការ​ផ្លាស់​​ប្តូរ​គ្នា ​រវាង​ប្រជា​ជន​ប្រទេស​ទាំង​២​ បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ​​នៅ​ទី​ក្រុង​បេ៉​កាំង ។ប្រធានា​ធិបតី​ចិន​លោក​ស៊ី​ជីន​ពីង ​បាន​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ចរចា​នោះ ​ហើយ​ថ្លែង​សុន្ទ​រក​ថា​មួយ ។ ​

ការចរ​ចា​នោះ​ដឹកនាំ​រួម​ដោយ​ឧប​នាយក​រដ្ឋមន្ត្រី​ចិន​លោក​វ៉ាង ​យ៉ាង ​ព្រម​​ទាំង​ទី​ប្រឹក្សា​​​រដ្ឋ​ចិន​លោក​YANG JIECHI ​ព្រម​ទាំង​រដ្ឋមន្ត្រី​ការ​បរ​ទេស​អាមេរិក​លោក​ចន​គ័រ​រី ។ ​ចំណែក​ការ​ពិគ្រោះ​ពិភាក្សា​គ្នាដឹក​នាំ​ធ្វើ​ដោយ​ឧ​បនាយ​ករដ្ឋ​មន្ត្រី​​ចិន​លោកស្រី LIU YANDONG ​និង​លោក​គ័រ​រី ។

​ការ​ចរចា​យុទ្ធសាស្ត្រ​​នាឆ្នាំ​នេះ​ផ្តោត​លើ​បញ្ហា​​ជាច្រើន​ទាក​់​ទិន​ដល់​នយោ​បាយ​ក្នុង​និងក្រៅ​ប្រទេស ​ការ​ផ្លាស់​ប​្តូរ​បរិយាកាស​​ វិទ្យា​សាស្ត្រ ​ការ​កែ​ប្រែ​ថ្មី ​បញ្ហា​សូ៊ដង់​និង​សូ​៊ដង់​ខាងត្បូង ​ការ​ថែ​រក្សា​សន្តិ​​ភាព​ដោយ​អ.ស.ប ​ពាណិជ្ជ​កម្ម​ដោយ​ខុស​ច្បាប់​នៃ​បណ្តា​សត្វ ​និងរុក្ខ​ជាតិ​ ព្រម​ទាំងការធ្វើ​សកម្ម​ភាព​រួម​គ្នា​​នៅ​អាស៊ី​​ប៉ា​ស៊ី​ហ្វិក ។

​ចំណែក​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​ប្រចាំ​ឆ្នាំ នឹង​ផ្តោត​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​​ រវាង​យុវ​ជន​នៃ​ប្រទេស​ទាំង​២ ​ពិសេស​លើ​កម្ម​វិធី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​សាលា​រៀន​ស្នើ​ឡើង​ដោយ​ស្ត្រី​ទី​មួយ​ចិន​លោក​ស្រី​ PENG LIYUAN ​និង​ស្ត្រី​ទី​មួយ​អាមេរិក​លោក​អូ​មី​សែល​​អូ​បាម៉ា​៕

0 comments:

Post a Comment