Wednesday, 30 July 2014

មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានចេញរបាយការណ៍បង្ហាញថា រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន បរាជ័យក្នុងការដោះស្រាយទំនាស់ដីធ្លីឱ្យមានប្រសិទ្ធិភាព...

​         មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានចេញរបាយការណ៍បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំដោយលោក ហ៊ុន​ សែន បរាជ័យក្នុងការដោះស្រាយ​ទំនាស់ដីធ្លីឱ្យមាន​ប្រសិទ្ធិភាពនៅពេលទំនាស់ដីធ្លីកាន់តែកើនឡើងនៅទូទាំង​ប្រទេស។ កំណត់ត្រាសង្ខេប​របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាចេញផ្សាយនៅ​ក្នុងខែកក្កដានេះ មាន២១ទំព័រ​បាន​ឱ្យដឹងថា បច្ចុប្បន្ននេះការរំលោភ និងការបំពារបំពានរំលោភលើសិទ្ធិដីធ្លី គឺជាការរំលោភ​បំពានដ៏រាលដាលជាគេ នៅប្រទេសកម្ពុជា បើទោះបីជាមានការការពារ​លើសិទ្ធិដីធ្លីដែល​បាន​ចែងនៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិយ៉ាងណាក៏ដោយនោះ។
​​​          មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានកត់សម្គាល់ថា សហគមន៍នានាបន្ត​រងគ្រោះ​ដោយ​សារ​តែការចាប់ច្បាមយកដីដោយខុសច្បាប់ និងអយុតិ្តធម៌ពីអ្នក​មានអំណាច។ កំណត់​ត្រា​សង្ខេបបានបន្តថា ដីធ្លីនេះតែងតែត្រូវបានរដ្ឋាភិបាល​ប្រគល់ទៅឱ្យជន​អ្នក​មាន​អំណាច ឬក្រុមហ៊ុននានា ដើម្បីបង្កើតអាជីវកម្ម ឬពាណិជ្ជកម្ម ដែលជាញឹកញាប់ គឺមានការរំលោភដ៏ធ្ងន់ធ្ងរយ៉ាងច្បាស់ក្រឡែត​ទៅលើក្របខ័ណ្ឌច្បាប់ជាតិ និងកាតព្វកិច្ច​សិទិ្ធមនុស្សរបស់កម្ពុជា។

0 comments:

Post a Comment