Tuesday, 15 July 2014

អាជ្ញាធរ​ ហ៊ុន​ សែន​ ការពារ​យួន​ ប្រើ​ហិង្សា​លើ​ព្រះសង្ឃ​ និស្សិត​ និង​តំណាងរាស្ត្រ​

កម្លាំង​សនិ្ត​សុខ​នៃ​រដ្ឋាភិបាល​មិន​ទាន់​គ្រប់​ច្បាប់​របស់​លោក​ ហ៊ុន​ សែន​ បាន​ប្រើប្រាស់​អំពើ​ហិង្សា​ ដើម្បី​រារាំង​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​យួន​ ប្រចាំ​កម្ពុជា​ ដែល​ដឹកនាំ​ធ្វើ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខែ្ម​រ​ ព្រមទាំង​មានការ​ចូលរួម​ពី​គណ​កប្ស​នយោបាយ​ និង​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៃ​លោក​ ម៉​ម សូណ​ង់​ដូ។​

ជា​ការ​ពិត​ណាស់​ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ ព្រមាន​ជា​មុន​ថា​ ពួក​គេ​នឹង​ធ្វើ​អី្វ​គ្រប់យ៉ាង​ ដើម្បី​ការពារ​នូវ​អី្វ​ដែល​ពួក​គេ​ហៅ​ថា​ ជា​ការ​ការពារ​អធិបតេយ្យ​ និង​បូរណភាព​របស់​ស្ថានទូត​យួន​ ដោយ​មិន​ខ្វល់​ពី​ការ​ការណ​ពារ​សិ​ទិ្ធ​ និង​សេរីភាព​របស់​ពលរដ្ឋ​ខែ្ម​រ​ ដែល​សម្តែង​មតិ​ដោយ​សនិ្ត​វិធី​ ក្នុង​គោល​ បំណង​ទាមទារ​ឲ្យ​ស្ថានទូត​យួន​ ចេញ​មក​សុំ​ទោស​ជា​សាណ​រណៈ​ចំពោះ​អី្វ​ដែល​ខ្លួន​បាន​អះអាង​ថា​ ទឹកដី​កម្ពុជា​ ជា​របស់​យួន​ តាំង​តែ​ពី​យូរយា​ណាស់​មក​ហើយ​។​  នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​ថា​ សូ​ម្បី​តែ​អាជ្ញាធរ​ខែ្ម​រ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន​ សែន​ ក៏​យល់​ស្រប​ជាមួយ​យួន​ ថា​ ទឹកដី​ខែ្ម​រ​កម្ពុជា​ក្រោម​ ជា​ទឹកដី​របស់​យួន​ដែរ​។​ ប្រសិនជា​ អាជ្ញាធរ​របស់​លោក​ ហ៊ុន​ សែន​ មិន​យល់​ស្រប​ទេ​ ចុះ​ហេតុ​អី្វ​ពួក​គេ​ត្រូវ​រារាំង​បាតុកម្មអហិង្សា​របស់​ព្រះសង្ឃ​ និស្សិត​ បញ្ញា​វន្ត​ខែ្ម​រ​ ព្រមទាំង​គណបក្ស​នយោបាយ​ និង​សង្គម​ស៊ី​វិល​ ដែល​គ្រាន់តែ​ទាមទារ​ឲ្យ​យួន​ ចេញ​មុខ​មក​សុំ​ទោស​ចំពោះ​កំហុសឆ្គង​ ដ៏​ធ្ងន់ធ្ងរ​របស់​ខ្លួន​ ក្នុង​ការ​ក្រ​ឡៃ​ប្រ​វ​តិ្ត​សាស្ត្រ​ពិត​ នៃ​ទឹកដី​ខែ្ម​រ​កម្ពុជា​ក្រោម​ ឬ​ទឹកដី​កូសាំងស៊ីន​ ដែល​ អាជ្ញាធរ​បារាំង​បានកា​ត់ទៅ​ឲ្យ​យួន​ គ្រប់គ្រង​ នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​១៩៤៩​ ដោយ​ពុំ​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ខែ្ម​រ​ក្រោម​ និង​អាជ្ញាធរ​ខែ្ម​រ​ក្រោម​នោះ​។​

​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​រារាំង​ កាលពី​ព្រឹក​មិ​ញ​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ ១០​នាក់​ ត្រូវ​រង​របួស​ នៅ​ខណៈ​ដែល​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​ក្រុម​សមត្ថកិច្ច​ និង​ក្រុម​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​យួន​ ដើម្បី​ទាមទារ​ឲ្យ​ស្ថានទូត​យួន​ សុំ​ទោស​ចំពោះ​សម្តី​របស់​អ្នកនាំពាក្យ​ស្ថានទូត​នេះ​ ដែល​ថា​ទឹក​កម្ពុជា​ក្រោម​ជា​របស់​ខ្លួន​តាំង​យូរណាស់​មក​ហើយ​។​

​សាក្សី​ បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​កន្លែង​តវ៉ា​នោះ​ថា​ ក្រុម​កង​សន្តិសុខ​ខណ្ឌចំការមន​ បាន​ដេញ​វាយ​លើ​ក្រុម​យុវជន​ និង​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ម៉ែ​ន​ សុ​ថា​វរិ​ន្ទ្រ​ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​ រួម​ទាំង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ ដែល​ព្យាយាម​ចូលរួម​តវ៉ា​នៅ​លើ​កំណាត់​ផ្លូវ​ព្រះ​មុនី​វង្ស​។​

​សាក្សី​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​ចំណោម​អ្នក​របួស​នោះ​ ក៏​មាន​សមត្ថកិច្ច​ និង​កង​សន្តិសុខ​រង​របួស​ម្នាក់​ដែរ​ ដោយសារ​វាយ​ច្រឡំ​គ្នា​ឯង​ នៅ​ពេល​ស្ថានការណ៍​ច្របូកច្របល់​ ខណៈ​មានការ​គប់​ដុំ​ថ្ម​ដាក់​គ្នា​។​ ការ​ផ្ទុះ​ហិង្សា​នេះ​ បាន​កើតឡើង​ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ដេញ​បំបែក​អ្នក​តវ៉ា​ចេញពី​មុខ​ស្ថានទូត​យួន​ដោយសារ​មន្ត្រី​ទូត​នេះ​ចេញ​មក​ទទួល​ញត្តិ​ តែ​មិន​មាន​ញត្តិ​។​ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ ឲ្យ​ដឹង​ថា​ ញត្តិ​ និង​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ ត្រូវ​សមត្ថកិច្ច​ចាប់​យក​ទៅ​ហែក​ចោល​អស់ហើយ​។​

​អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ អា​ដ​ហុ​ក​ លោក​ ណៃ​ វ៉ង់​ដា​ ដែល​តាមដាន​ករណី​នេះ​ បាន​រាយការណ៍​ ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​ក្រុម​បាតុករ​ ដែល​យក​ញ​តិ្ត​ដាក់​នៅ​ស្ថានទូត​យួន​នោះ​ ហើយ​បង្ក​ឲ្យ​មាន​ហិង្សា​បែប​នេះ​ គឺ​មិន​មាន​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​ខ្មែរ​ទេ​។​

​ព្រះ​តេជគុណ​ យី​ តារា​ គង់នៅ​វត្ត​សាមគ្គី​រង្សី​ ក្នុង​រាជធានី​ភ្នំពេញ​ មាន​ថេរ​ដីកា​ថា​ កង​ប្រដាប់​អាវុធ​ កាន់​កាំភ្លើង​ ដំបង​ឆក់​ និង​ខែល​ ប្រមាណ​ ៤០០​នាក់​ បាន​ឡោម​ព័ទ្ធ​ ដើម្បី​រារាំង​ព្រះសង្ឃ​ សិស្ស​ និស្សិត​ និង​ពុទ្ធបរិស័ទ​ មិន​ឲ្យ​ទៅ​ចូលរួម​បាតុកម្ម​ជាមួយ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ នៅ​មុខ​ស្ថានទូត​វៀតណាម​នោះ​ទេ​។​

​ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​លោក​ ម៉ៅ​ ពិសេស​ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​នេះ​ ដោយសារ​តែ​មន្ត្រី​នាំពាក្យ​ស្ថានទូត​យួន​ ប្រចាំ​កម្ពុជា​ ត្រឹង​ វ៉ា​ន​ថុ​ង​ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​ «​បារាំង​មិន​បាន​កាត់​ទឹកដី​ខ្មែរ​ កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ​ គឺ​កម្ពុជា​ក្រោម​ ជា​ទឹកដី​របស់​វៀតណាម​ តាំងពី​យូរយារ​ណាស់​មក​ហើយ​»​។​

​ប៉ុន្តែ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បញ្ជាក់​ថា​ កាល​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​១៩៤៩​ អាណានិគមនិយម​បារាំង​ បាន​អនុម័ត​ច្បាប់​មួយ​ ដោយ​សម្រេច​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ ចំនួន​២១​ខេត្ត​ក្រុង​ ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​ ដោយ​មិន​បាន​សួរ​មតិ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក​ ឬ​ថ្នាក់ដឹកនាំ​នៃ​កម្ពុជា​ នា​សម័យ​នោះ​ឡើយ​។​

​ជា​សេច​កី្ត​សន្និដ្ឋាន​ អាជ្ញាធរ​ក្រុងភ្នំពេញ​ បាន​ប្រើប្រាស់​កម្លាំង​ហួស​ពី​ព្រំដែន​កំណត់​នៃ​ច្បាប់​។​ កម្លាំង​សនិ្ត​សុខ​ មាន​ភារកិច្ច​ការពារ​បាតុកម្ម​ដោយ​សនិ្ត​វិធី​ ដើម្បី​បង្ក​ល្ខ​ណៈ​ឲ្យ​ពលរដ្ឋ​អាច​បញ្ចេញមតិ​ដោយ​សេរី​។​ តួនាទី​ និង​ភារកិច្ច​របស់​ម​ន្រី្ត​អនុវត្ត​ច្បាប់​ រួម​មាន​ នគរបាល​ និង​អាវុធហត្ថ​ គឺ​ការពារ​សុវត្ថិភាព​របស់​បាតុករ​សនិ្ត​វិធី​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ប៉ុ​នែ្ត​មិនមែន​ប្រើ​អំពើ​ហិង្សា​ ដេញ​តាម​វាយដំ​ទៅ​លើ​បាតុករ​អហិ​ស្សា​នោះ​ទេ​។​ ថិ្វ​ត្បិត​តែ​ បាតុកម្ម​ប្រែ​ក្លាយទៅជា​ហិង្សា​ក៏​ដោយ​ ក៏​ម​ន្រី្ត​អនុវត្ត​ច្បាប់​ មិន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​បាតុករ​ដែរ​ ប៉ុ​នែ្ត​ពួក​គេ​មាន​ភារកិច្ច​ទប់ស្កាត់​បាតុកម្មហិង្សា​ តាម​រយៈ​ការ​បំបែក​បាតុកម្ម​នោះ​ តែ​មិនមែន​តាម​យ​វា​ដំ​បាតុករ​ ឬ​បាញ់ប្រហារ​ទៅ​លើ​បាតុករ​ ដែល​ត្រូវ​បាន​បំបែក​នោះ​ឡើយ​។​

ក្រៅពី​នេះ​ទៀត​ គេ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​ក្រុងភ្នំពេញ​ បាន​ប្រើ្យស់​កម្លាំង​សនិ្ត​សុខ​ខណ្ឌ​ ដែល​គ្មាន​ការ​បណ្តុះបណ្តាល​ជា​ពិសេស​សម្រាប់​ការ​ទប់ទល់​ និង​ការពារ​បាតុកម្ម​ និង​បាតុករ​។​ ពួក​គេ​មាន​ជំនាញ​តែ​មួយ​ប៉ុណ្ណោះ​ គឺ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​វាយដំ​ទៅ​លើ​បាតុករ​ប៉ុណ្ណោះ​។​ នេះ​ជាស​កម្ម​ ភាព​រំលោភច្បាប់​យ៉ាង​កំរោល​។​ បាតុកម្មអហិង្សា​ ប្រែ​ក្លាយទៅជា​ហិង្សា​ ក៏​ដោយសារ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​នេះ​ដែរ​ ពីព្រោះ​ពួក​គេ​បង្ក​ឡើង​នូវ​អំពើ​ហិង្សា​មុន​។​ ការ​ប្រើប្រាស់​កម្លាំង​ដែល​គ្មាន​ការ​បណ្តុះបណ្តាល​ និង​ហ្វឹកហ្វឺន​ជា​ពិសេស​ សម្រាប់​ទប់ទល់​ និង​បង្ក្រាប​បាតុកម្ម​ កូដកម្ម​ ឬ​កុប្បកម្ម​ ជា​ទ​ង្វើ​ហុ​ស​ច្បាប់​ ដែល​អភិបាល​ក្រុងភ្នំពេញ​ ប៉ា​ សុ​ជាតិ​វង្ស​ ត្រូវ​ទទួលខុសត្រូវ​។​ ច្បាប់​ចែង​ថា​ អ្នក​លួច​ទ្រព្យសម្បតិ្ត​ គឺជា​ការ​បំពាន​ច្បាប់​រដ្ឋ​ ប៉ុ​នែ្ត​អ្នក​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ចោរលួច​ ក៏​ជា​អ្នក​បំពាន​ច្បាប់​ដូច​គ្នា​។​ បើសិនជា​ អាជ្ញាធរ​ចោទ​ថា​ បាតុកម្ម​ខុសច្បាប់​នោះ​ ហើយ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​បង្ក្រាប​ ត​មា​រយៈ​ការ​វាយដំ​ និង​បាញ់ប្រហារ​ដោយ​អាវុធ​ទៅ​លើ​បាតុករ​ អាជ្ញាធរ​បាន​បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។​

គណបក្ស​ជំទាស់ ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ប្រឆាំង​ទៅ​លើ​បាតុករ​ដោយ​សនិ្ត​វិធី​ និង​ថ្កោលទោស​ចំពោះ​អភិបាលក្រុង​ភ្នំពេញ​ និង​អភិបាល​ខណ្ឌចំការមន​ ដែល​បាន​បញ្ជា​ឲ្យ​មានការ​រារាំង​ និង​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ព្រះសង្ឃ​ និស្សិត​ បញ្ញា​វន្ត​ និង​តំណាង​គណបក្ស​នយោបាយ​ និង​សង្គម​ស៊ី​វិល​។​ គណ​កប្ស​ជំទាស់ ថ្កោលទោស​ផង​ដែរ​ចំពោះ​ការ​ប្រើប្រាស់​ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ ដែល​គ្មាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ ដែល​ប្រើប្រាស់​ហិង្សា​ទៅ​លើ​បាតុករ​។​ គណបក្ស​ជំទាស់ ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ កូដកម្ម​ ឬ​កុប្បកម្ម​ផ្សេងៗ​ ពីព្រោះ​វា​ជា​អំពើ​បំពាន​ច្បាប់​រដ្ឋ​។​ កម្លាំង​សន្តិសុខ​  ដែល​គប្បី​ត្រូវ​បាន​ប្រើប្រាស់​ គឺ​កម្លាំង​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​
និង​ហ្វឹកហ្វឺន​ជា​ពិសេស​ មាន​ដូច​ជា​ កម្លាំង​បង្ក្រាប​កុប្បកម្ម​ បាតុកម្ម​ ដែល​មាន​សំភារៈ​ និង​ឧបករណ៍​ត្រឹមត្រូវ​សម្រាប់​ទប់ទល់​ជាមួយ​បាតុកម្ម​ កុប្បករ​៕

0 comments:

Post a Comment