Monday, 14 July 2014

អី្វ​ទៅ​ជា​លក្ខខណ្ឌ​ថ្មី​របស់​សង្គ្រោះ​ជាតិ​ ក្រៅពី​សំឡេ​ង​២​ភាគ​៣

ពលរដ្ឋ​ខែ្ម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​ពីភាព​ស្រឡាំងកាំង​មួយស្របក់​ ទាក់ទិន​គោល​ជំហរ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យួន​ ហូ​ ជី​មិ​ញ​ មេដឹកនាំ​សហព័ន្ធ​ឥណ្ឌូចិន​។​

​ម​ន្ត្រីជាន់ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​សមាជិក​ក្រុម​ចរចា​បច្ចេកទេស​ បាន​ព្រលយ​ពាក្យ​ដោយ​ហាក់​បង្ហាញ​គោល​ជំហរ​បន្ទន់ឥរិយាបថ​ ស្វែងរក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្វី​ត្បិត​គណបក្ស​ប្រជាជន​កម្ពុជា​ ហាក់​បង្ហាញ​ពី​ភាព​សោះអង្គើយ​ក្នុង​ពេល​ថ្មីៗ​នេះ​។​

​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ម​ន្រី្ត​នៃ​រដ្ឋាភិបាល​មិន​ទាន់​ពេញ​ច្បាប់​ បាន​និយាយ​ថា​ បើ​ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ចូល​ប្រជុំ​សភា​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​បន្តដំណើរ​ការ​របស់​ខ្លួន​ដដែល​ ពីព្រោះ​រដ្ឋសភា​ និង​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​រួច​ហើយ​។​ លោក​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ព្រមាន​ថា​ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ ចង់​ធ្វើ​បាតុកម្ម​ គាត់​នឹង​បញ្ជា​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​បាតុកម្ម​ រវាង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​។​ លោក​ ហ៊ុន​ សែន​ ក៏​បាន​ចោទ​ថា​ អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​គាត់​ គឺជា​ឧក្រិដ្ឋជន​ផង​ដែរ​។​

​ទោះបី​ម​ន្រី្ត​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហើប​ក្នុង​ស្ថានភាព​មិន​ច្បាស់​ថា​ នឹង​មាន​រូបមន្ត​កណ្តាល​មួយ​ ដើម្បី​ទម្លុះទម្លាយ​ភាព​ទល់​ច្រក​ ក្រៅពី​រូបមន្ត​ ២​ភាគ​៣​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ព្រម​ទទួលយក​ ដែល​កំពុង​នាំ​មក​នូវ​ភាព​ជាប់​គាំង​នយោបាយ​ជា​បន្ត​ទៀត​។​ ពលរដ្ឋ​ខែ្ម​រ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ហាក់​មាន​មន្ទិល​អំពី​រូបមន្ត​កណ្តាល​ ហើយ​ចោទសួរ​ថា​ តើ​រូបមន្ត​កណ្តាល​មាន​អី្វ​នៅ​ក្នុង​នោះ​។​

​ចំណែក​ម​ន្រី្ត​ជាន់ខ្ពស់​គណបក្ស​ស​ប្រជាជន​កម្ពុជា​ ក៏​បាន​បង្ហាញ​ពី​ការ​ស្វាគមន៍​ពី​ការ​លើក​ឡើង​ពី​រូបមន្ត​កណ្តាល​ ដែល​បាន​លើក​ឡើង​ដោយ​ម​ន្រី្ត​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ ម​ន្រី្ត​ដដែល​សង្កត់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែបើ​ទ្វា​យ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្វី​ត្បិត​តែ​ការ​ចរចា​កន្លង​មក​មិន​ត្រូវរ៉ូវ​គ្នា​ក៏​ដោយ​។​

​ចំណែក​មេដឹកនាំ​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​ឯករាជ្យ​ បាន​បញ្ចេញ​ទស្សនៈ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​កេង​ចំណេញ​ផលប្រយោជន៍​ច្រើន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ព្យាយាម​បញ្ចុះតម្លៃ​ផង​ និង​គំរាមកំហែង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ ប៉ុ​នែ្ត​នៅ​ចុងបញ្ចប់​ភាគី​ទាំង​ពីរ​ នៅ​តែ​មិន​អាច​រក​ដំណោះស្រាយ​បាន​ដដែល​ ដោយសារ​ការ​មិន​ទុកចិត្ត​គ្នា​។​

​អ្នកវិភាគ​បាន​កត់​សម្គាល់ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទម្លាក់​ចោ​លក្ខខណ្ឌ​ជា​ច្រើន​ បន្ទាប់​ពី​ការ​ចរចា​ថ្នាក់​កំពូល​លើក​ទី​១​ និង​ទី​២​ នៅ​ខែកញ្ញា​ ឆ្នាំ​២០១៣​។​ លក្ខខណ្ឌ​ទី​១​ គឺ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដែល​មាន​សមាសភាព​មក​ពី​ គជ​ប​ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ សង្គម​ស៊ី​វិល​ និង​អង្គការសហប្រជាជាតិ​ លក្ខខណ្ឌ​ទី​២​ កំណែទម្រង់​ គជ​ប​ ជា​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ​ និង​បោះ​ឆ្នោត​ផ្តល់​សេច​កី្ត​ទុកចិត្ត​លើ​សមាសភាព​ គជ​ប​ ដោយ​ស​មេ្ល​ង​ ២/៣​ នៃ​សមាជិក​សភា​ទាំង​ ១២៣​រូប​ លក្ខខណ្ឌ​ទី​៣​ ការ​បោះ​ឆ្នោត​ឡើង​វិញ​ ឬ​ការ​បោះ​ឆ្នោត​មុន​អាណ​តិ្ត​ លក្ខខណ្ឌ​ទី​៤​ កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ​ដូច​ជា​ ក្រុមប្រឹក្សាធម្មនុញ្ញ​ លក្ខខណ្ឌ​ទី​៥​ កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ និង​លក្ខខណ្ឌ​ទី​៦​ កំណែទម្រង់​រដ្ឋសភា​ ។​ល​។​ ឥឡូវ​នៅ​សល់​លក្ខខណ្ឌ​តែ​មួយ​ទេ​ គឺ​លក្ខខណ្ឌ​ទី​២​ ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ គជ​ប​ និង​បោះ​ឆ្នោត​ស​មេ្ល​ង​ ២/៣​ ប៉ុ​នែ្ត​នីតិវិធី​បោះ​ឆ្នោត​សម្លេង​ ២/៣​ ត្រូវ​បាន​បក្ស​ប្រជាជន​កម្ពុជា​ ទាត់​ចោល​ ដោយ​លោក​ ហ៊ុន​ សែន​ អះអាង​ថា​ នីតិ​វី​ធី​នេះ​ជា​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​។​ ចាប់តាំងពី​ការ​ចរចា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៤​ គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​រក្សា​ការ​ទាមទារ​លក្ខខណ្ឌ​កំណែទម្រង់​ គជ​ប​ និង​បោះ​ឆ្នោត​សម្លេង​ ២/៣​ ប៉ុន្តែ​នៅ​ពេល​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ហាក់​បន្ទន់​គោល​ជំហរ​មួ​យ៕

0 comments:

Post a Comment