Wednesday, 9 July 2014

សិស្ស​វិទ្យាល័យ​នៅ​​ខេត្ត​កំពង់ធំ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ

សិស្ស​វិទ្យាល័យ ហ៊ុន សែន តាំង​គោក ខេត្ត​កំពង់ធំ​ ប្រមាណ ៣០​នាក់ បាន​នាំ​គ្នា​ឡើង​មក​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​៧ កក្កដា ដើម្បី​សុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ​យុវជន​និង​កីឡា  អនុគ្រោះ​ឲ្យ​ពួក​គេ​បាន​ប្រឡង​ទុតិយភូមិ ឬ​បាក់ឌុប។

តំណាង​សិស្សានុសិស្ស កញ្ញា វ៉ែន ធារ៉ាត់ រៀន​ថ្នាក់​ទី​១២ អះអាង​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា ក្រុម​និស្សិត​ដែល​សម្រេច​ចិត្ត​ជួល​ឡាន ឡើង​មក​ភ្នំពេញ​នេះ គឺ​​ពួក​គេ​រៀន​បាន​ពិន្ទុ​មធ្យមភាគ​ក្រោម​២៥ ដែល​ក្រសួង​អប់រំ បាន​កំណត់​ជា​ទូទៅ​ថា សិស្ស​មិន​អាច​ចូលរួម​ប្រឡង​យក​សញ្ញាប័ត្រ​បាក់ឌុប​​បានទេ បើ​រៀន​មិន​បាន​ពិន្ទុ​ចាប់​ពី​២៥ ឡើង​ទៅ៕

0 comments:

Post a Comment