Saturday, 4 June 2016

ក្រុមគ្រួសាររបស់លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញនិងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារសរុបជិត១០០ឆ្នាំ បានបង្ហោះវីដេអូឃ្លីបមួយដោយទទូចសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយថាលោក ហេង ពៅ ជាមនុស្សស្អាតស្អំ។ កូនស្រីលោក ហេង ពៅ បានរៀបរាប់ទៀតថាតុលាការបានកាត់ទោសករណីឪពុករបស់នាង ដោយអយុត្តិធម៌និងមិនបានពិនិត្យលើភស្តុតាងឲ្យបានត្រឹមត្រូវ។ នាងនិយាយថា៖ បើឪពុកខ្ញុំជាឃាតកពិតប្រាកដ សុំឲ្យបង្ហាញភស្តុតាងមក កុំចោទគាត់ដោយគ្មានភស្តុតាង មានតែពាក្យបណ្តឹងអត់មានភស្តុតាងហើយផ្តន្ទាទោស គ្រាន់តែ៧ករណីសោះឲ្យគាត់ជាប់ទោសដល់ទៅជាង១០០ឆ្នាំ
លោក ហេង ពៅ អតតីស្នងការក្រុងភ្នំពេញ(រូបថតពីហ្វេសប៊ុករបស់កូនស្រី លោក ហេង ពៅ)កូនស្រីរបស់លោក ហេង ពៅ បានឲ្យដឹងទៀតថាឪពុករបស់នាងមិនបានបញ្ជាឲ្យគេទៅសម្លាប់លោក សៅ សុខា ដែលបច្ចុប្បន្នជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះទេ ដោយនាងថានេះជាការលាបពណ៌មួយ។ អ្នកនាងបញ្ជាក់ថា៖ លោកពូអើយ កាលពី១០ឆ្នាំមុន គឺគេលាបពណ៌ប៉ាហើយនិងលោកពូឲ្យមានបញ្ហាជាមួយគ្នា។ នៅក្នុងសំបុត្រអនាមិកនោះ គេអត់បានសរសេរថាប៉ាខ្ញុំបញ្ជាឲ្យហង្ស វុទ្ធា ហៅយំរាជ ទៅបាញ់ធ្វើបាបលោកពូទេ
គួរបញ្ជាក់ថាកាលពីខែតុលា ឆ្នាំ២០១៤ តុលាការកំពូលបានសម្រេចតម្កល់សាលដីកាផ្តន្ទាទោសលោក ហេង ពៅ និងបក្ខពួកពីរនាក់ទៀតពីបទសមគំនិតធ្វើឃាតលោក សៅ សុខា មិនបានសម្រេចកាលពីឆ្នាំ២០០៣។
នាងបានថ្លែងការពារថាលោក ហេង ពៅ បានចាប់ចោរហើយចោរបានប្តឹងរូបលោកឲ្យជាប់ពន្ធនាគារ។ នាងបន្តថាករណីមួយទៀតដែលជាក់ពាក់ព័ន្ធនឹងលោក ហេង ពៅ គឺលោក ហង្ស វុទ្ធី ហៅយមរាជ ជាអតីតមន្ត្រីនគរបាលនិងជាដៃស្ដាំរបស់លោក ហេង ពៅ បានហែកគុកចេញ ដោយនាងថាករណីនេះ មានគេបើកទ្វាររំដោះឲ្យគាត់រត់ចេញ។ កាលពីឆ្នាំ២០០៦ លោក ហង្ស វុទ្ធី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៤៥ឆ្នាំពីបទបាញ់សម្លាប់ចៅក្រម សុខ សេដ្ឋាមុនី តែលោកបានរត់គេចខ្លួនពីពន្ធនាគារកាលពីឆ្នាំ២០០៦ ប៉ុន្តែ៦ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១២ លោកបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយនិយាយថាលោកត្រូវគេបង្ខំឲ្យរត់គេចខ្លួន៕

Tuesday, 27 October 2015

លោក​ សម ​រង្ស៊ី ហៅ​លោក​ ហ៊ុន ​សែន ​ថា​កំពុង​ធ្វើ​សកម្មភាព​ដូច​មេដឹកនាំ​ហ្វា​ស៊ីស​

​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក​ សម ​រង្ស៊ី ដែលបង្ហាញការ​ថ្កោលទោសចំពោះអំពើហិង្សាវាយ​ប្រហា​រលើតំណាងរាស្ត្ររបស់លោក២​រូប ដោយក្រុមមនុស្សដើរ​ចេញពី​ហ្វូង​បាតុករ កាលពី​ថ្ងៃម្សិលមិញគឺ​ជា​ទង្វើ​របស់គណបក្សកាន់អំណាច ដែល​លោក​ថាលោក ​ហ៊ុន​ សែន​ កំពុង​ប្រើកំពុង​ប្រើ​វិធី​ស្រដៀង​ពួកហ្វា​ស៊ីស(fascist) នៅ​ប្រទេស​អ៊ីតាលី​។​
​ប្រសាសន៍​របស់​លោក ​ស​ម ​រង្ស៊ី ដូចនេះ ត្រូវបានស្រង់​មកចុះផ្សាយដោយហ្វេសប៊ុករបស់​លោក​ ដែល​បានផ្សព្វផ្សាយជា​សាធារណៈ​នៅ​ថ្ងៃ​​ទី២៧ ខែតុលា​នេះ។​
នៅលើហ្វេសប៊ុករបស់​លោក ​​មាន​ខ្លឹមសា​រ​សង្ខេម​ដូច​នេះថា៖ "​អ្វី​ដែល​សំខាន់​នោះ គឺ​លោក ហ៊ុន សែន ហាក់ដូចជា​ចង់រ​ក​លេស​​ប្រើ​អំពើហិង្សា​កាន់តែ​ច្រើន ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​អវិជ្ជមាននិង​អ​ធម្មនុញ្ញ ក្នុង​គោលបំណង​ចៀសវាង​ការបោះឆ្នោត​ខាងមុខ​។ បំណង​បែបនេះ​ឃើញ​កាន់តែច្បាស់ តាំងពី​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​)ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​អាច​ជឿ​ទុកចិត្តបាន ពីព្រោះ​បើ​មាន​ការបោះ​ឆ្នោត​ដ៏​ត្រឹមត្រូវ គណបក្ស​របស់​លោក ហ៊ុន សែន មិន​អាច​ឈ្នះ​ឆ្នោត​បាន​ទេ នៅ​ឆ្នាំ២០១៧ (​បោះឆ្នោត​ឃុំ​-​សង្កាត់​) និងឆ្នាំ២០១៨(​បោះឆ្នោតជាតិ​)"​។​
លោក​ សម​ រង្ស៊ី បាន​ហៅ​លោក ​ហ៊ុន ​សែន​ ថា​កំពុង​ធ្វើ​សកម្មភាព​ដូច​មេដឹកនាំ​ហ្វា​ស៊ីស ​ហើយ​ថា​លោក ​សម ​រង្ស៊ី ​បានសរសេរ​ដូចនេះ​៖ "ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​ស្រដៀង​ពួកហ្វា​ស៊ីស នៅ​ប្រទេសអ៊ីតាលី ដែល​ចូលចិត្ត​ប្រើ​អំពើហិង្សាទៅលើ​អ្នក​តំណាងរាស្ត្រ និង​អ្នក​ដទៃ​ទៀតពី​ឆ្នាំ​១៩២២ ដល់​ឆ្នាំ​១៩៤៥"​៕ http://vodhotnews.com/32880 

សេចក្តីថ្កោលទោស

នៅព្រឹកថ្ងៃទី២៦តុលា២០១៥ នៅទីក្រុងភ្នំពេញ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូប ត្រូវទទួលការវាយប្រហារ យ៉ាងព្រៃផ្សៃ ពីក្រុមបាតុករដែលតវ៉ា នៅមុខរដ្ឋសភា ប្រឆាំង និងលោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភាជាតិ ។

ថ្វីត្បឹតតែបាតុកម្មនៃប្រជាពលរដ្ឋ ត្រូវបានហាមដាច់ខាត ពីរឆ្នាំមកហើយក្តី បាតុកម្ម នា ព្រឹក ថ្ងៃទី២៦តុលា២០១៥ហ្នឹង ត្រូវបានអនុញ្ញាត និងការពារ ដោយកងរក្សាសណ្តាប់ធ្នាប់ សាធារណ:។

បាតុកម្មហ្នឹងសោត ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន "ស្រម័យ"លើកឡើង ជាស្រេច ពីថ្ងៃម្សឹល ទី២៥តុលា នៅក្នុងសន្ទរកថារបស់គាត់ នៅមុខក្រុមអ្នកគាំទ្រ នៅក្នុង"សាល់ នៃ វិជ្ជាគីមី" (La Maison de la Chimie) នាទីក្រុងប៉ារីស។

យើងខ្ញុំថ្កោលទោសយ៉ាងខ្លាំងបំផុត ដល់អំពើហឹង្សាដ៏ព្រៃផ្សៃ ដែលគេបានធ្វើទៅលើអ្នក តំណាងរាស្ត្រ-តំណាងជាតិ ទាំងពីររូបនេះ គឺលោក ញ៉យចំរើន និងលោក គង់សភា។

យើងខ្ញុំទាមទារ ឲ្យអាជ្ញាធរទទួលការខុសត្រូវ នៅទីក្រុងភ្នំពេញ ធ្វើការស៊ើបអង្កេត យ៉ាងម៉ត់ចត់ និងដោយតម្លាភាព ជាបន្ទាន់ ដើម្បីចាប់ពួកជនដៃដល់ ព្រមទាំងពួកមេកើយបញ្ជាការ របស់វា ទៅធ្វើទណ្ឌកម្ម យ៉ាងធ្ងន់បំផុត ជាចាំបាច់។
 
CONDAMNATION

Deux députés du parti CNRP ont été sauvagement molestés le 26 octobre 2015 à Phnom-Penh par les manifestants anti-KEM SOKHA, 1er Vice-Président de l'Assemblée Nationale.
 
Bien que toute manifestation soit interdite depuis deux ans dans le pays, celle de ce matin a été spécialement autorisée et protégée par les forces de l'ordre. 
 
Cette manifestation avait été clairement "imaginée" la veille à Paris par M. Hun Sen, Premier Ministre, dans son discours à la Maison de la Chimie devant ses partisans.
 
Nous condamnons avec la plus grande fermeté la violence barbare, perpétrée à l'encontre de ces deux députés de la nation : MM. Nhay Chamroeun and Kong Saphea.
 
Nous exigeons qu'une enquête sérieuse et transparente soit diligentée par les Autorités responsables pour trouver et condamner lourdement les coupables ainsi que les commanditaires de cette sauvagerie. 
 
CONDEMNATION
 
Two CNRP Members of Parliament were savagely beaten on October 26th, 2015 in Phnom Penh by the activists againsts KEM Sokha, First Vice-President of National Assembly.

Altough any demonstration has been prohibited for 2 years, this morning demonstration was specially permitted and escorted by Autorithies.

This demonstration was clearly mentionned the day before by HUN Sen, Prime Minister, in his speech at "La Maison de la Chimie" in Paris.

We condemn ithe strongest possible terms this barbaric act of violence perpetrated against the 2 Members of Parliament Mr. Nhay Chamroeun and Mr. Kong Saphea.

We urge the Responsible Authorities to take the necessary and serious actions and to investigate the case to find and heavily condemn the 
perpetrators and the Instigators of the violence.Salutation patriotique.
 
ឯកសម និង សុខសុផាត  
EK Sam et Sok Sophath pour le CNRP-France
Sok Sophath & EK Sam, CNRP-France
សង្គ្រោះជាតិ ប្រចាំប្រទេសបារាំង

Saturday, 1 November 2014

នាទីវេទិកាសាធារណៈជុំវិញបញ្ហាប្រទេសជាតិដែលរៀបចំដោយក្រុមប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលនៅ​​​​​​​​​​ឯខេត្ត​កំពង់ស្ពឺ

នាទីវេទិកាសាធារណៈជុំវិញបញ្ហាប្រទេសជាតិដែលរៀបចំដោយក្រុមប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលនៅ​​​​​​​​​​ឯខេត្ត​កំពង់ស្ពឺភាគទី៣...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

នាទីបទវិភាកមតិប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្ទ ប្រទេសបារាំងស្តីពីវប្បធម៌លាបពណ៌គ្នាភាគបញ្ចប់...

អត្ថាធិប្បាយស្តីអំពីមូលនិធិកូរសមុទ្រទឹកដោះពិភពលោកភាគបន្ត...

Wednesday, 29 October 2014

ខួបទី១០ ឆ្នាំ២០១៤ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ នៃព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា

ព្រះរាជពិធីគ្រងរាជសម្បត្តិ​គម្រប់​ខួប ១០​ឆ្នាំ​ នៃព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ​នៅ​មុខ​ព្រះបរមរាជវាំង

ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី ប្រធាន​គណបក្ស​ប្រឆាំង បាន​ចូលរួម​អបអរ​សាទរ ប៉ុន្តែ​អវត្តមាន​សម្ដេច​ម៉ែ និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម។

អង្គ​មីទ្ទិញ​បាន​ប្រារព្ធ​ធ្វើឡើង អម​ដោយ​សំឡេង​ស្រែក​បន្ទរ​ថ្វាយ​ព្រះពរ​ជ័យ​ពី​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ អង្គុយ​តាម​ថ្នាក់ និង​ឈរ​តាម​ផែន​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ តុលា

ក្នុង​ឱកាស​នោះ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​ថា ការ​ប្រារព្ធ​ខួប​នៅ​ពេល​នេះ ក្នុង​ដំណាក់​កាល​ដែល​ប្រទេស​ជាតិ​មាន​ស្ថិរភាព​នយោបាយ សុខ​សន្តិភាព ត្រូវ​បាន​ធានា​យ៉ាង​ពេញ​លេញ និង​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​សកម្ម។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយរស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ និង​ការពារ​គ្រប់វិស័យ។

ការ​គ្រងរាជ្យ ១០​ឆ្នាំ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដ៏​ល្អ និង​មាន​ព្រះហឫទ័យ​សន្តោស​មេត្តា។ ជា​រឿយៗ ព្រះអង្គ​តែង​តែ​ព្រះរាជ​ទាន​ធនធាន​ផ្ទាល់​របស់​ទ្រង់ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទី​ជនបទ។

យុវជន តាំង ហុងយូ នៅ​រាជធានី​ភ្នំពេញ និយាយ​ថា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ​ល្អ ព្រោះ​ចាប់​តាំង​ពី​ទ្រង់​គ្រងរាជ្យ​សម្បត្តិ ១០​ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាន​សុខសាន្ត​គ្មាន​សង្គ្រាម។ លោក ហុងយូ បន្ត​ថា ទ្រង់​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ច្រើន​តាម​រយៈ​ព្រះរាជ​អំណោយ​របស់​ព្រះអង្គ

ព្រះមហាក្សត្រ​មាន​ព្រះជន្ម ៦២​ព្រះវស្សា។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​សម្បត្តិ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ សម្ដេច​ព្រះ​នរោត្តម សីហនុ ដាក់​រាជ្យ​ជា​លើក​ទី​២ និង​ជា​លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ​២០០៤។ ព្រះអង្គ​គ្រងរាជ្យ​សម្បត្តិ តែ​មិន​កាន់​អំណាច​ទេ។ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​រាជបុត្រ​ច្បង​របស់​សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និង​ព្រះរាជ​មាតា​ព្រះនាម នរោត្ដម មុនីនាថ សីហនុ។

កញ្ញា ង៉ែត សុធានី មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​ជា​អង្គ​ក្សត្រ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រជារាស្ត្រ ពោរពេញ​ដោយ​ព្រះ​កាយវិការ​ថ្លៃថ្នូរ។ កញ្ញា​រំពឹង​ថា ព្រះអង្គ​នៅ​តែ​មាន​ព្រះរាជ​សកម្មភាព​បែប​នេះ និង​ស្នើ​ឲ្យ​ព្រះអង្គ​យក​គំរូ​តាម​ព្រះរាជ​បិតា​របស់​ព្រះអង្គ

ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជ​សម្ភព​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។ ក្រុមប្រឹក្សា​រាជបល្ល័ង្ក បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ជំនួស​ព្រះបិតា​របស់​ព្រះអង្គ ដោយ​សំឡេង​ឯកច្ឆន្ទ ៩ លើ ៩​សំឡេង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤៕
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

Tuesday, 28 October 2014

អង្គការបណ្តាញសង្គមស៊ីវិលបានធ្វើសិក្ខាសាលានៅឯភូមិភាគឦសាន

បទសម្ភាសន៍របស់លោក គុជ លី ពីភ្នំពេញទៅកាន់លោក អ៊ិត សុខា និង លោកបណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ ដែលបានទៅចូលរួមក្នុងសិក្ខាសាលានៅឯភូមិភាគ​ឦសាន ដែលរៀបចំឡើងដោយក្រុមអង្គការបណ្តាញសង្គមស៊ីវិល...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

បទវិភាគនយោបាយរវាងលោក គុជ លី លោក សំណាងកូនខ្មែរ ជាអ្នកវិភាគនយោបាយរបស់វិទ្យុជ័យវរ្ម៍នទី៧

បទវិភាគនយោបាយរវាងលោក គុជ លី លោក សំណាងកូនខ្មែរ ជាអ្នកវិភាគនយោបាយរបស់វិទ្យុជ័យវរ្ម៍នទី៧...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

មតិរបស់ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្ទ ប្រទេសបារាំង

មតិរបស់ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្ទ ប្រទេសបារាំង...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

អត្ថាធិប្បាយស្តីអំពីមូលនិធិកូរសមុទ្រទឹកដោះពិភពលោក

អត្ថាធិប្បាយស្តីអំពីមូលនិធិកូរសមុទ្រទឹកដោះពិភពលោក...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

Saturday, 25 October 2014

សហជីពការពារកម្មកររកវិធីដាក់សម្ពាធទៅលើអ្នកបញ្ជាទិញដើម្បីឱ្យប្រធានរោងចក្រដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ​១៧៧ដុល្លារ

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ សម្ព័ន្ធសហជីពមួយក្រុមសំរុករកសម្ពាធពីអ្នកបញ្ជាទិញរកការដំឡើងប្រាក់ឈ្នួលដល់​កម្មករពី ១០០​ ដល់ ១៧៧ដុល្លារនៅក្នុងមួយខែ ខណៈក្រសួងការងារកំពុងបើកកិច្ចប្រជុំដំឡើងប្រាក់ឈ្នួលក្នុងវិស័យ​​វាយនភណ្ឌកាត់ដេរនៅកម្ពុជា។ តំណាងកម្មករមួយក្រុមមានគ្នាប្រមាណជាជាង១០០នាក់បានប្រមូលផ្តុំគ្នានៅមុខ​ក្រុមហ៊ុនអាដេដាសនៅរាជធានីភ្នំពេញ            ស្រែកបំពងសម្លេងជំរុញឱ្យអ្នកបញ្ជាទិញមួយនេះធ្វើអន្តរាគមន៍ទៅភាគីពាក់ព័ន្ធ​ដើម្បីធានាថា​ ថវិការបស់ខ្លួនដែលបានទិញផលិតផលក្នុងវិស័យកាត់ដេរនៅកម្ពុជាមិនជំរុញឱ្យរំលោភសិទិ្ធកម្មករ...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

កិច្ចសម្ភាសន៍ស្តីអំពីការព្រួយបារម្ភនយោបាយនៅក្នុងប្រទេសកម្ពុជាពីសំណាក់ពលរដ្ឋខ្មែរនៅក្រៅប្រទេស...

នាទីកិច្ចពិភាក្សាតុមូលជុំវិញការមើលឃើញរបស់យុវជនលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា...

មូលនិធិកូរសមុទ្រទឹកដោះពិភពលោក...

Tuesday, 21 October 2014

រដ្ឋាភិបាលរបស់លោក​ ហ៊ុន​ សែន ប្រកាសជំ​ហរមិនប្តឹងយួន ករណីរំលោភបំពានដីខ្មែរនៅភូមិភាគឦសាន

មន្រ្តីជំនាញកិច្ចការព្រំដែនបានឱ្យដឹងថា កម្ពុជានឹងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ អាយស៊ីជេ ទេក្នុងករណីយួន​សង់ផ្លូវចូលតំបន់ព្រំដែនដែលមិនទាន់បានកំណត់ដ៏ជាក់លាក់នោះ នៅឯព្រំដែនខ្មែរ–យួន ត្រង់ចំណុចដាក់ដាំ ដោយ​សំអាងថា ភាគីទាំងពីរគ្រោងនឹងចរចាគ្នានៅចុងឆ្នាំ២០១៤នេះ ពីបញ្ហាព្រំដែនស្ថិតនៅខេត្តមណ្ឌលគិរី...
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​0ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

អាជ្ញាធរក្រុងភ្នំពេញបង្រ្កាបអ្នកតវ៉ាជម្លោះដីធ្លីមកពីខេត្តព្រះវិហារ

នាទីលិខិតមិត្តអ្នកស្តាប់ក្រោមចំណងជើងថា លេបទាំងទឹកដីលេបទាំងប្រវត្តិសាស្រ្ត

Friday, 17 October 2014

រដ្ឋាភិបាលរបស់លោក​ ហ៊ុន​ សែន បានសំរេចលុបគំរោងវិនិយោគ ដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនចំនួន៣បន្ទាប់​ពីបានលុបចោលក្រុមហ៊ុនចំនួន៨នៅភាគឦសាន

រដ្ឋាភិបាលរបស់លោក​ ហ៊ុន​ សែន បានសំរេចលុបគំរោងវិនិយោគដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនចំនួន៣ នៅក្នុង​តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
យោងតាមសេចក្តីសំរេចនោះបានធ្វើឡើងតាមរយៈអនុក្រិត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤កន្លងទៅ។ ក្រុមហ៊ុនទាំង៣នោះរួមមាន ទី១. គំរោងវិនិយោគរបស់ក្រុមហ៊ុនវិមានសីលា លើផ្ទៃ​ដីទំហំ ៧៨៧ហិកតា លើកោះថ្មឧទ្យានជាតិព្រះសីហនុរាម ភូមិសាស្រ្តខេត្តព្រះសីហនុ ទី២. គំរោងវិនិយោគអភិវឌ្ឍន៍របស់​ក្រុមហ៊ុនសាន់វឌ្ឍនៈ លើផ្ទៃដីទំហំ ៥៨៥ហិកតា ក្នុងតំបន់ទ្រនាប់សត្វឆ្លងកាត់រវាងតំបន់ឧទ្យានជាតិព្រះសុរាមរិតកុសមៈ គិរីរម្យ និងឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ទី៣.ត្រូវទុកជា​និរាករណ៍នូវអនុក្រិត្យដែលពាក់ព័ន្ធនឹងគំរោងវិនិយោគអភិវឌ្ឍន៍របស់​ក្រុមហ៊ុនចាន់រត្នគ្រុប លើផ្ទៃដីទំហំ ៦៣ហិកតា ក្នុង​ភូមិសាស្រ្តឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង...